(ព្រះសីហនុ)៖ លោកស្រី ខៃ ណារិន អាយុ៦២ឆ្នាំ បានចេញសេចក្តីសុំបំភ្លឺជូនសាធារណៈជនជុំវិញសកម្មភាពរបស់បុគ្គលមួយក្រុម ដែលបានធ្វើការសាងសង់ផ្ទះនៅលើដីរបស់លោកស្រីដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានដាក់ពាក្យប្តឹងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
នៅក្នុងលិខិតបំភ្លឺរបស់លោកស្រីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ខៃ ណារិន បានគូសបញ្ជាក់ថា ចំពោះការចោទថាលោកស្រី បានទៅរំលោភបំពានទៅ ឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់នោះគឺជាការមិនពិតទេ។ តាមការពិតលោកស្រី បានទិញដីទាំងនេះ ដោយមានការទទួលស្គាល់ដឹងឮ និងមានលិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរតាំងពីថ្នាក់ភូមិឃុំ និងស្រុកទៀតផង ហើយមិនតែប៉ុណ្ណោះលោកស្រី ថែមមានចិត្តអាសូរ ហើយបានផ្តល់ដីទំហំ ៥គុណ២០ម៉ែត្រជូនប្រជាពលរដ្ឋមួយចំនួន ដែលមិនមានដីធ្វើផ្ទះសម្រាប់សាងសង់លំនៅដ្ឋានទៀតផង ប៉ុន្តែនៅមានបុគ្គលមួយចំនួន នៅតែបន្តមកទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ថែមទាំងបំផ្លាញឈូសឆាយបំផ្លាញដំណាំរបស់លោកស្រីទៀតផង។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោកស្រី ខៃ ណារិន៖