(ភ្នំពេញ)៖ ដោយសារមានការរៀបចំប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាលឱ្យមានការប៉ះពាល់ដល់ការប្រើប្រាស់ បណ្តាញអ៊ីនធើណែត និងបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រសួងសម្រេចប្រកាសផ្អាកដំណើរការមណ្ឌលផ្តល់សេវា នៅផ្សារទំនើប អ៊ីអន១ អ៊ីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល រយៈពេល៣ថ្ងៃ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ការផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើប អ៊ីអន១ អ៊ីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល បណ្តោះអាសន្នរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០៕