(ភ្នំពេញ)៖ លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍។ នេះយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក សុខ សង្វារ ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖