Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្ត លោក សុខ សូកាន ត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី

17-12-2020 18:42

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង លោក សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សុខ សូកាន ជាកូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី។ លោកមានវ័យប្រមាណ៣៧ឆ្នាំ ដែលមុនការតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនេះ លោកធ្វើជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖