(អាមេរិក)៖ យោងតាមភ្នាក់ងារតំណាង អង្គភាព Fresh News បានរាយការណ៍ពីសហរដ្ឋអាមេរិកនៅមុននេះបន្តិចថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក បានចាប់ផ្តើមអស់រយៈពេលជាង២ម៉ោងហើយ មិនទាន់បញ្ចប់ទេ ចំណែកការធ្វើបាតុកម្មវិញមានលក្ខណៈស្ងប់ស្ងាត់ និងមានការការពារយ៉ាងតឹងរឹងល្អ និងសុវត្ថិភាពបំផុតពីសំណាក់អាជ្ញាធរអាមេរិក មិនដូចការធ្វើបាតុកម្មនៅប្រទេសតំបន់អាស៊ានមួយចំនួននោះទេ។
ភ្នាក់ងារតំណាង អង្គភាព Fresh News បានរាយការណ៍ពីសហរដ្ឋអាមេរិក បន្តទៀតថា ការធ្វើបាតុកម្មនោះមានការចូលរួមជាច្រើនប្រទេសមាន៖ ថៃ, ឡាវ, កម្ពុជា ភូមា ប្រមូលផ្តុំគ្នា ស្ថិតនៅក្បែរកន្លែងកិច្ចប្រជុំ, ហើយក៏មានការធ្វើបាតុកម្មពីពលរដ្ឋអាមេរិក ប្រឆាំងអាមេរិកផងដែរ។
សូមជំរាបថា កិច្ចប្រជុំនេះបានចាប់ផ្តើម នៅល្ងាចថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក តែនៅកម្ពុជាវិញត្រូវ នឹងព្រឹកថ្ងៃអង្គារ៍ ដែលបញ្ហានេះជាការលំបាកតែមួយគត់ របស់មេដឹកនាំអាស៊ាន ដោយសារខុសម៉ោងគ្នារហូតដល់១៥ម៉ោង៕
សូមទស្សនាវិដេអូ និងរូបភាព៖
ការធ្វើបាតុកម្មនៅក្បែរកន្លែងកិច្ចប្រជុំអាស៊ាន-អាមេរិក មានលក្ខណៈស្ងប់ស្ងាត់, សូម្បីតែអាមេរិកក៏ធ្វើបាតុកម្មប្រឆាំងខ្លួនឯងដែរ
Posted by Fresh News on Monday, February 15, 2016