Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំនាស់ពាក្យសំដី យុវជនម្នាក់យកកាំបិតប៉័ងតោ កាប់យុវជនម្នាក់ទៀតបណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

17-12-2020 16:16

(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនយុវជនម្នាក់ ខណៈដែលជនសង្ស័យរូបនេះ បានកើតមានទំនាស់ពាក្យសំដី រហូតទាញកាំបិតប៉័ងតោ កាប់ទៅលើបុរសម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិលភ្លាមៗ។

ហេតុការណ៍ហិង្សាដោយចេតនានេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចតូបលក់ដូរ ស្ថិតក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហន។

ប្រភពពីនគរបាល បានឱ្យដឹងថា ជនបង្ករឈ្មោះ ទង ណៃ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា បានយកកាំបិតប៉័ងតោកាប់ទៅ លើជនរងគ្រោះឈ្មោះ ឡេង ខា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា បណ្ដាលឱ្យរងរបួសចំទ្រូង ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។

ប្រភពដដែលបានឱ្យដឹងទៀតថា ករណីនេះកើតឡើងដោយសារទំនាស់ពាក្យសំដីគ្នា។ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ដើម្បីងចាំបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕