Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៥ ខែកុម្ភៈម្សិលមិញ ឆក់យកជីវិតប្រជាពលរដ្ឋ៦នាក់ និងរបួស២៤នាក់

16-02-2016 08:31

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ បានឆក់យកជីវិតប្រជាពលរដ្ឋចំនួន ៦នាក់ ខណៈអ្នករងរបួសធ្ងន់១៣នាក់ និងរបួសស្រាល១១នាក់ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតរថយន្តតូច៦គ្រឿង និងម៉ូតូ២១គ្រឿង ហើយមូលហេតុភាគច្រើនដោយសារ បើកបរក្នុងល្បឿនលឿន បត់គ្រោះថ្នាក់ ស្រវឹង មិនប្រកាន់ស្តាំជាដើម។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១០៧នាក់ របួសធ្ងន់២០០នាក់ និងរបួសស្រាល១២៨នាក់៕