(អាមេរិក)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អាមេរិក បានចាប់ផ្តើមហើយ ជាមួយនឹងស្មារតីសាមគ្គីភាព។
កិច្ចប្រជុំនេះបានចាប់ផ្តើម នៅល្ងាចថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក តែនៅកម្ពុជាវិញត្រូវ នឹងព្រឹកថ្ងៃអង្គារ៍ ដែលបញ្ហានេះជាការលំបាកតែមួយគត់ របស់មេដឹកនាំអាស៊ាន ដោយសារខុសម៉ោងគ្នារហូតដល់១៥ម៉ោង។
Facebook Page សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេថា «កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ានជាមួយ សហរដ្ឋអាមេរិកបានចាប់ផ្ដើមជាមួយស្មារតីសាមគ្គីភាព។ ការលំបាកតែមួយគត់របស់មេដឹកនាំអាស៊ាន គឺការខុសម៉ោងគ្នាដែលមានរហូតដល់១៥ម៉ោង។ នៅកន្លែងប្រជុំទើបល្ងាច ថ្ងៃចន្ទ ឯនៅកម្ពុជាព្រឹកថ្ងៃអង្គារ៍ទៅហើយ តែការលំបាកនេះវាមិនលំបាកដូចការចរចារមិនត្រូវគ្នានោះដែរ»៕
ប្រធានាធិបតីអាមេរិក លោក Obama ទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗរប...ប្រធានាធិបតីអាមេរិក លោក Obama ទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសក្នុងតំបន់អាស៊ាន នៅឯកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អាមេរិក
Posted by Fresh News on Monday, February 15, 2016