(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ» សរសេរអក្សរកាត់ជា «ស.ជ.ម» និងជាភាសាអង់គ្លេស «National Meanchey University» សរសេរជាអក្សរកាត់ថា «N.M.U»។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
គួរជម្រាបថា «សាកលវិទ្យាល័យជាតិមានជ័យ» ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្ដូរឈ្មោះនេះ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖