(កំពង់ធំ): លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាលនិងថ្លែងអំណរគុណចំពោះក្រុមសមាគម គ្រូពេទ្យសាកលមកពីសហរដ្ឋអាមេរិក
ដឹកនាំដោយលោកវេជ្ជបណ្ឌិត មៃឃើល ជី អូ កាលិនហាន ឌី ឌី អេស (Michael G.O Callaghan D.D.S) សហការជាមួយ ប្រីយ៍សម្ព័ន្ធ គ្រូពេទ្យគ្រឹស្តបរិស័ទ្ទ កម្ពុជា និង អង្គកាទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ដោយមានការគំទ្រពីសាលាខេត្តកំពង់ធំ បានផ្តល់សេវា ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញនិងជំងឺភ្នែក ជូនប្រជាពរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុក ចំនួន០៦ (ស្រុក កំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់) ។
ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកចំនួន ១៣នាក់ និងនិសិត្សមកពីសាលាវេជ្ជសាស្រ្តចំនួន ២១នាក់ដែលបែងចែកតាមជំនាញខាងលើ។
លោក អ៊ុត សំអន បានថ្លែងថា ប្រជាពលរដ្ឋជាច្រើនបានឆ្លងកាត់សង្គ្រាមផ្ទៃក្នុងជាយូរ ដែលជាហេតុធ្វើឲ្យការយល់ដឹងនូវមានកម្រិត ជាពិសេសប្រជាពលរដ្ឋ នៅតាមស្រុកស្រែចំការ ភាគច្រើនមិនសូវទទួលបានអាហារូបត្ថម្ភ ហើយការព្យបាលគឺជឿទៅលើអបិយជំនឿគ្រូស្តោះផ្លុំ មន្តអាគមជាដើម ជាពិសេសទៅទៀតនោះការព្យាបាលគឺតាមបែបទម្លាប់មិនមានក្បួនច្បាប់ត្រឹមត្រូវ ហើយមណ្ឌលសុខភាពតាមឃុំនិងនៅតាមមន្ទីរពេទ្យខ្វះសម្ភារៈ ឧបករណ៍បច្ចេកសទំនើបៗ ។
លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់សូមទទួលការអប់រំផ្នែកសុខភាព និងទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់កុំឲ្យទុកឲ្យធ្ងន់ធ្ងរ សូមកុំឲ្យជឿលើអបិយជំនឿ និងតាមបែបទម្លាប់តទៅទៀត ត្រូវប្តូឥរិបថព្យបាលពីខ្លួនឯងទៅព្យាបាលដោយគ្រូពេទ្យបច្ចេកទេសវិញ ៕