(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤២ ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤២នេះ មានកម្មករនិយោជិត សរុបចំនួន ៩៩៤៦នាក់ នៅរោងចក្រ សហគ្រាសចំនួន៦៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖