(ភ្នំពេញ)៖ ជនសង្ស័យជាជនជាតិចិន៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់។
ជនជាតិចិនទាំងនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួន នៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង១ដើមម៉ាកM16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់៕