Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដោះដូរសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មកពីណបក្សហ៊្វុនស៊ិនប៉ិច

16-12-2020 16:32

(ភ្នំពេញ)៖ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សហ៊្វុនសិនប៉ិច ត្រូវបានដោះដូរ។ យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែងព្រះអង្គម្ចាស់ នរោត្តម ចក្ត្រាវុឌ្ឍ បុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ, លោក ពេជ្រ សូជេថ្ថា និងលោក រស់ សាផន ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក ហេង ចាន់ថា, លោក អាំង សំបូរ និងលោក ឯមឃិន វរៈ កាន់តំណែងនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជំនួសវិញ។

មិនទាន់មានប្រភពបញ្ជាក់ពីការសម្រេចដោះដូរសមាសភាពឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ មកពីគណបក្សហ៊្វុនស៊ិនប៉ិចនៅឡើយទេ៕