(ភ្នំពេញ)៖ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះថា ប៉ូលិសនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យកើនដល់ ៧ទីតាំង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ​ស្ថិតក្នុង​ភូមិសាស្រ្តរួមមាន៖ ខណ្ឌជ្រោយចង្វា, ខណ្ឌចំការមន, ខណ្ឌសែនសុខ, ខណ្ឌដូនពេញ​ , ខណ្ឌ៧មករា, ខណ្ឌដង្កោ និងចុងក្រោយ ខណ្ឌព្រែកព្នៅ ។ សមត្ថកិច្ចនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់ពីវេលាម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ

លទ្ធផលនៃការត្រួតពិនិត្យអ្នកបើកបរស្រវឹងសម្រាប់ថ្ងៃទី១៤កុម្ភៈ បានបង្ហាញថា កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្រវឹងបាន ២នាក់ (ជិះម៉ូតូទាំងពីរនាក់) ដែលមានជាតិស្រវឹង ០.៤៨ ដល់ ១.០៤។

យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ចសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរព​ច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕