(ភ្នំពេញ)៖ អគ្គនាយករដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសពន្យារកាលបរិច្ឆេទកំណត់ ដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធ-អាករ សម្រាប់ការបង់ពន្ធប្រចាំខែមករា ឆ្នាំ២០១៦ ដោយអនុញ្ញាតឲ្យបង់ពន្ធរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។
សេចក្តីជូនដំណឹងបញ្ជាក់ មូលហេតុដែលនាំឲ្យមានការពន្យារពេលនេះ ដោយសារតែថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បាន និងកំពុងដាក់ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធកុំព្យួទ័រ ហើយអ្នកជាប់ពន្ធមួយចំនួន មានការយល់ដឹងមិនទាន់ច្បាស់អំពីប្រពន្ធគ្រប់គ្រងនេះ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖