(ភ្នំពេញ)៖ នៅនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជេីញចុះមកត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានមកលេងកម្សាន្តនាពេលរាត្រី នៅសួនច្បារសម្តេចតេជោ សែន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានបងប្អូនប្រជាជនជាច្រើនរយនាក់មកដើរលេងកម្សាន្តប្រកបដោយបរិយាកាសសប្បាយរីករាយ ហើយពួកគាត់នីមួយៗបានពាក់ម៉ាស់ការពារខ្លួនផងដែរ តាមការណែនាំរបស់អាជ្ញាធរដែលបានឈរជើងប្រចាំការនៅទីនោះ ក្នុងការបង្ការទប់ស្កាត់មេរោគកូវីដ១៩និងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់បងប្អូនមកដើរលេងកម្សាន្តពេលរាត្រីផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងថា សម្រាប់រាត្រីនេះ គឺរូបលោកផ្ទាល់បានដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដោយចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលពួកបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងពណ៌លម្អនៅសួនច្បារសម្រាប់អោយបងប្អូនមកដើរលេងសប្បាយជាលក្ខណៈគ្រួសារឬជាមិត្តភ័ក្រ្តផងដែរ។ ហើយអាជ្ញាធរយើងបានឈរជើងប្រចាំការនៅទីនេះក្នុងការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពួកគាត់មកលេងកម្សាន្តនៅតាមសួនច្បារនាមុខណាហ្កាវើលដ៏នាចុងឆ្នាំ២០២០នេះរហូតដល់ថ្ងៃបុណ្យឆ្លងឆ្នាំសកល។
ខណៈនោះផងដែរ លោក ថេង សុថុល អភិបាលខណ្ឌ ចំការមនក្នុងនាមរដ្ឋបាលខណ្ឌ ក៏បានធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទ និង ខិតប័ណ្ណបិតតាមជញ្ជាំងរថយន្តក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៏ អោយពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ពោលគឺការពារប្រសើរជាងព្យាបាល។
លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានអោយដឹងទៀតថាសន្ទុះបងប្អូនប្រជាជនពេលពួកគាត់មកដើរលេងកម្សាន្តនាពេលរាត្រីនៅសួនច្បារខាងមុខអគារណាហ្កាវើលដ៏ រៀងរាល់រាត្រីនេះតាមការពិនិត្យគឺមានចំនួនកើនឡើងជាលំដាប់ ហើយពួកគាត់និមួយៗមានការពាក់ម៉ាស់ការពារខ្លួន និងខាងអាជ្ញាធរយើងបន្តចុះចែកម៉ាស់ជូនដល់ពួកផងដែរ៕