Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា លី ហួរ ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម សាស្រ្តាចារ្យ ឡឹម តារា ដែលត្រូវបានតែងតាំងសមាជិក គណៈប្រឹក្សាយោបល់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានឋានៈស្មើរដ្ឋលេខាធិការ

15-12-2020 19:03

(ភ្នំពេញ)៖ ឯកឧត្តម សាស្រ្តាចារ្យ ឡឹម តារា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាសមាជិក គណៈប្រឹក្សាយោបល់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ក្នុងចំណោមឥស្សរជន និងបញ្ញាវន្តទាំង២៣រូប។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូន ឯកឧត្តម សាស្រ្តាចារ្យ សូមទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម សាស្រ្តាចារ្យ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈដល់ឥស្សរជន និងបញ្ញាវន្ត ២៣រូប ឲ្យបំពេញមុខងារជាប្រធាន អនុប្រធាន និងសមាជិក គណៈប្រឹក្សាយោបល់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ៕