(ភ្នំពេញ)៖ តាមរយៈបទ «វីរនារីក្នុងបេះដូងខ្មែរ» ព្រះនាងតូច នរោត្តម ជេនណា បានបង្ហើរព្រះសំនៀងសូរសៀងដ៏ក្រអួនក្រអៅបង្ហាញពីវីរភាពដ៏អស្ចារ្យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ដោយមិនខ្លាចការនឿយហត់។
បទចម្រៀងបង្ហាញវត្តមានក្នុងថ្ងៃខួបកំណត់គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ បានលើកបង្ហាញនូវគំរូវីរភាពដ៏ឧត្តមជាច្រើនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងកិច្ចការមនុស្សធម៌ និងការពលីកម្មកម្លាំងកាយចិត្ត បញ្ញាញាណដោយមិនខ្លាចការនឿយហត់ ដើម្បីប្រជាពលរដ្ឋរងគ្រោះ និងសង្គមកម្ពុជា។
តើ «វីរនារីក្នុងបេះដូងខ្មែរ» មានអត្ថន័យអត្ថរសយ៉ាងណា? ព្រះសូរសៀងព្រះនាងតូច នរោត្តម ជេនណា ក្នុងបទចម្រៀងនេះ ក្រអួនក្រអៅយ៉ាងណា? តើស្តាប់ទាំងអស់គ្នា៕