(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញបើកកិច្ចប្រជុំឆ្លង សេចក្តីព្រាងរបាយការណ៍ សន្និបាតបូកសរុបការងារសម្រាប់ឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ និងឯកសារពាក់ព័ន្ធការងារសន្និបាត ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនោះក៏មានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ ជាច្រើនរូបផងដែរ៕