(ភ្នំពេញ)៖ ក្រុមហ៊ុន MKM បានសហការជាមួយ អ្នកស្រាវជ្រាវវេជ្ជសាស្ដ្របុរាណ និងមន្ទីរពិសោធន៍វេជ្ជសាស្ដ្រទំនើប នៃប្រទេសឥណ្ឌា បានបង្កើតនូវផលិតផល ថ្មីមួយ គឺចំណីកោសិកា សាន់ណូនី (Sun Noni) ដែលអត្ថប្រយោជន៍ ប្រកបដោយប្រសិទ្ធិ ១០០ភាគរយ គ្រប់ប្រភេទនៃជំងឺ និងគ្រប់វ័យសម្រាប់អ្នកប្រើប្រាស់ យ៉ាងល្អឥតខ្ចោះ បានសម្ពោធ ជាផ្លូវការហើយនៅកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ នាសណ្ឋាគារអ៊ីធឺខន ។
លោក ហេង សំណាង តំណាងក្រុមហ៊ុន នាំចូលនៅកម្ពុជានេះ បានថ្លែងឲ្យដឹងថា ចំណីកោសិកា សាន់ណូនី មានវត្ដមាននៅកម្ពុជា រយៈពេល១ឆ្នាំហើយ ដោយមានការគាំទ្រខ្ពស់ ពីសំណាក់អតិថិជនយ៉ាងខ្លាំង លើសពីការរំពឹងទុកព្រោះថា ខាងក្រុមហ៊ុនបានធ្វើការ ចែកជូន ដល់អតិថិជន ដោយមិនគិតថ្លៃ ដើម្បីឲ្យប្រជាពលរដ្ឋ ដល់ពីគុណភាពរបស់ ចំណីកោសិកានេះ ។
លោកបន្ថែមថា «ការទទួលគាំទ្រយ៉ាងពេញទំហឹងនេះ មកពី សាន់ណូនី បានផ្សំពីរុក្ខជាតិ ពិសេសៗជាច្រើនមុខដោយគ្មានសារធាតុ គីមី ពិសេសបានផ្សំពីផ្លែឈើ កន្ទួតព្រៃ ផ្លែស្រម៉ និងសម្រង ។ ជាងនេះទៅទៀត វាត្រូវបានស្រាវជ្រាវ រកឃើញដោយលោក សុមេដ អាកាស្ទីយ៉ា ដែលជាជនជាតិខ្មែរ និងចូលរួមសហការដោយក្រុមហ៊ុន អារីហាន់ រេមេឌី នៅប្រទេសឥណ្ឌា ចម្រាញ់ចេញពីរុក្ខជាតិពិតៗ ឆ្លងកាត់ការពិសោធន៍សាកល្បង ដ៏ត្រឹមត្រូវ»។
លោកថ្លែងបន្ដថា «ការនាំចូលនូវសាន់ណូនីនេះ គឺដើម្បីជម្រះនូវជាតិគ្រប់ប្រភេទ នៅក្នុងរាងកាយរបស់ប្រជាជនខ្មែរយើងបានខ្ពស់ បំផុត អ្វីដែលពិសេសនេះ គឺគ្រួសាររបស់បងប្អូន ប្រជាពលរដ្ឋយើង នឹងអាចកាត់បន្ថយរាល់ការចំណាយនូវថវិកា ពេលវេលា ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត រួមទាំងបង្កើនសុខភមង្គល ក្នុងគ្រួសារថែមទៀតផង។ សាន់ណូនី មានពីរប្រភេទ គឺដបធំ និងដបតូច ដែលមានតម្លៃសមរម្យបំផុត ដែលប្រជាពលរដ្ឋ យើងមិនចំណាយច្រើន គឺដបធំ មានតម្លៃត្រឹមតែ ១៦ដុលា្លរ ដែលមានបរិមាត្រ ៤៥០មីលីលីត្រ និងដបតូច ១១ដុល្លារ តែប៉ុណ្ណោះ មានចំណុះ ៣០០ មីលីលីត្រ »។
លោកបន្ដថា សារៈសំខាន់បំផុតនោះ ចំណីកោសិកា សាន់ណូនី មិនមែនជាឱសថទិព្វ ឬក៏ជាថ្នាំព្យាបាលជំងឺ ១០០មុខនោះទេ តែវាជាកាតាលីករដ៏ល្អ ដែលនឹងធ្វើប្រតិបត្ដិការធំៗ៤យ៉ាង គឺសំអាតជាតិពុល សម្លាប់មេរោគ ជួសជុលកោសិកា និងពង្រឹងប្រព័ន្ធ ការងាររាងកាយ យ៉ាងសំខាន់បំផុត។
លោកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលទាំងអស់ នឹងចូលរួមប្រើប្រាស់នូវ ចំណីកោសិកានេះ ឲ្យបានកាន់ច្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា កាត់បន្ថយលើចំណាយ ថវិកា និងពេលវេលាយ៉ាងល្អបំផុត ផងដែរ៕