(ឧត្តរមានជ័យ)៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរង នាយការិយាល័យ និងលោកអធិការក្រុង-ស្រុកមួយចំនួន ចុះទៅសំណេះសំណាល សួរសុខទុក្ខ លោកស្នងការរងចំនួន២នាក់ ដែលកំពុងសំរាកព្យាបាល។

ស្នងការរងនគរបាលទាំង២រូបរួមមាន៖

*ទី១៖ លោកឧត្ដមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងផែនការងារសេនាធិការ ដែលកើតមានជម្ងឺលើសឈាម និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ (ព២) ខេត្តបាត់ដំបង
*ទី២៖ លោកឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត ស្នងការរងផែនកាងារនគរបាលព្រហ្មទណ្ឌ ដែលកើតមានជម្ងឺក្រពះ និងកំពុងសម្រាកព្យាបាលនៅផ្ទះ (បុរីរតនះ) ខេត្តបាត់ដំបង។

ក្នុងឱកាសនោះផងដែរ លោកស្នងការ បានផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងពាំនាំ ថវិការបស់លោកផ្ទាល់ និងថវិការពីការចូលរួមពីមន្ត្រីនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យសរុប ១២.៨០០.០០០ រៀលផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺបានផ្ដាំផ្ងើ ព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ហើយយកចិត្តទុកដាក់ថែសុខភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ព្រហ្ម សំអាត និងក្រុមគ្រួសារ ក៏បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចជារូបលោកទាំង២នាក់ផ្ទាល់នៅពេលនេះ ហើយលោក និងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕