(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មន្ត្រីឧទ្យានុរក្សតំបន់ការពារធម្មជាតិទាំង៣ ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សរុបវត្តមាន៦៣នាក់ បានធ្វើពិធីសម្បថដើម្បីក្លាយខ្លួនជាភ្នាក់ងារនគរបាលយុត្តិធម៌។
ពិធីសម្បថនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រធានតុលាការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់។
បន្ទាប់ពីពិធីស្បថបានចប់សព្វគ្រប់ លោកប្រធានតុលាការ និងលោកព្រះរាជអាជ្ញា បានណែនាំឲ្យយកភារកិច្ចដើម្បីការពារសម្បត្តិធម្មជាតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ពេលក្លាយខ្លួនពេញសិទ្ធិជាភ្នាក់ងារនគរបាលយុត្តិធម៌នាពេលនេះ៕