(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ស្ទើរទាំងអស់នៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយយោងតាម WHO បច្ចុប្បន្នប្រទសឆ្លងជាចង្កោមមាន ៥៣ប្រទេស មិនមែនបណ្តុំច្រើន ៣៣ប្រទេស រាប់ទាំងកម្ពុជាផងដែរ។ ករណីឆ្លងទ្រង់ទ្រាយធំ ១២០ប្រទេស រង់ចាំវាយតម្លៃពីរប្រទេសផ្សេងទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ នៅកម្ពុជា សរុប ៣៦២ករណី ក្នុងនោះ ករណីសហគមន៍ ៤១ករណី។ ព្យាបាលជាសះស្បើយ ៣១២នាក់ កំពុងព្យាបាល ៥០នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាប់ចាប់ពីខែមករា មកដល់ពេលបច្ចុប្បន្ន អ្នកយកសំណាកតេស្តរកជំងឺកូវីដ១៩ មានជិត ២៥ម៉ឺនសំណាក ដែលជាអត្រាខ្ពស់ ក្នុងចំណោមប្រទេសធ្វើតេស្តកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលបង្រៀនប្រជាពលរដ្ឋក្តឹបខ្នុរ ជាកូនខ្នុរនោះទេ។ សម្តេចតេជោ រំពឹងថា នឹងមិនមានអ្នករើសដាក់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងថា នឹងមិនមានអ្នករើសដាក់ខ្លួនថា សម្តេចតបតជាមួយគេនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» សម្តេចពិតជាកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពជាមួយមន្ត្រីសុខភាពសាធារណៈ មន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ជាព្រឹត្តិការណ៍ធ្ងន់ធ្ងរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឡូកអស់ហើយក្នុងសមរភូមិសង្គ្រាមពីកងទ័ព ៣០នាក់ រហូតដល់រាប់ម៉ឺន និងគ្រប់គ្រងប្រទេសទាំងមូល លើសមរភូមិ ១០៥លើក លើវេទិការចរចារកសន្តិភាព និងក្របខណ្ឌចរចាផ្សេងៗទៀត ការដោះស្រាយបញ្ហាសង្គ្រោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ជាគ្រោះទឹកជំនន់ រាំងស្ងួត អគ្គិភ័យ រលំអគារ បានប្រឡូកអស់ហើយ តែស្ថានភាពបញ្ជាលើសមរភូមិកូវីដ១៩នេះ មិនមែនជារឿងសាមញ្ញ ហើយធម្មតានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងការគ្រប់គ្រងសមរភូមិកូវីដ១៩នេះ សម្តេចកាន់ជាប់ទូរស័ព្ទជាប់ប្រចាំ ហើយមុនម៉ោង ១២យប់ មុនវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានសុខភាពសាធារណៈ កាន់ទូរស័ព្ទចង់ញ័រដៃ ព្រោះជាពេលវេលារកឃើញវិជ្ជមាន ឬអវិជ្ជមាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលទៀបភ្លឺ ទោះអត់ងងុយយ៉ាងណាក៏ដោយ ក៏ត្រូវភ្ញាក់ឡើង ដើម្បីតបសារជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល មុនការផ្សាយរបាយការណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមការយោគយល់អធ្យាស្រ័យចំពោះករណីរបស់លោក ឆែម សាវុធ ដែលបានលើកឡើងថា គួរដាក់លោកចូលនិវត្តន៍ព្រោះធ្វើឱ្យមានការភ័យខ្លាចក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ឆែម សាវុធ និងភរិយា និងក្រុមគ្រួសារ ជាជនជនរងគ្រោះ គួរត្រូវរួមគ្នាប្រយុទ្ធកូវីដ១៩ មិនគួរបន្ទោសគាត់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទង្វើអគុណធម៌ ដែលលោក ឆែម សាវុធ និងគ្រួសាររងគ្រោះហើយ ដាក់គាត់ឱ្យចូលនិវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានរហូតដល់ ១៨,៨២៨នាក់។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានមិត្តបរទេសផ្តល់យោបល់ឱ្យកម្ពុជាតាមរកអ្នកពាក់ព័ន្ធត្រឹមតែពីរថ្ងៃមុនពេលរកឃើញមេរោគ។ សម្តេចតេជោ បានថ្លែងថា ព្រោះតែការធ្វើបែបនោះហើយ ទើបនាំឱ្យប្រទេសមួយចំនួនត្រូវឆ្លង និងស្លាប់គរជើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនធ្វើតាមការផ្តល់យោបល់នោះទេ ហើយបានធ្វើយ៉ាងម៉ត់ចត់ ទើបធ្វើឱ្យកម្ពុជាអាចទប់ស្កាត់មិនឱ្យមានការរីករាលដាលខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវតែស្វែងរកអ្នកពាក់ព័ន្ធរយៈពេល១៤ថ្ងៃក្រោយ នៅពេលរកនរណាម្នាក់វិជ្ជមានកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា សុខចិត្តលំបាកបន្តិច តែអាចធ្វើឱ្យប្រាកដពីអ្នកមានហានិភ័យ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានអ្នកបន្ទោសរឿងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា រឿងនេះមិនបាច់បន្ទោសនរណាទេ គឺសូមបន្ទោសសម្តេចចុះ ព្រោះពេលនោះងងឹតខ្លាំងណាស់ ក្នុងការតាមរកអ្នកពាក់ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តទទួលការទិះតៀន តែអាចបញ្ចៀសគ្រោះថ្នាក់ និងសង្គ្រោះជីវិតពលរដ្ឋបាន។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលបានស្ម័គ្រចិត្តបង្ហាញមុខ។ សម្តេចតេជោ បានថ្លែងថា ការបង្ហាញមុខនេះ បានជួយឱ្យអ្នកពាក់ព័ន្ធមួយចំនួនទៅយកសំណាកតេស្តសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកវិជ្ជមានម្នាក់ នៅពេលរកឃើញថា វិជ្ជមានកូវីដ១៩ បានព្យាយាមរត់ពូន។ សម្តេចតេជោ បានថ្លែងថា ការធ្វើបែបនេះ គឺគ្រោះថ្នាក់ណាស់សម្រាប់ជាតិ និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ដោយយោងលើហេតុផលចំនួន៥៖
១៖ មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។
២៖ តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។
៣៖ អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។
៤៖ អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?
៥៖ នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?
* សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់សង្គមខ្លាំងជាងគេនាពេលនេះ គឺការអប់រំ និង សេវា។ ប៉ុន្តែផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងកសិកម្ម ប្រជាពលរដ្ឋអាចនៅធ្វើធម្មតា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ត្រូវធ្វើជាអ្នកចុះចាញ់ អ្នកខ្លាច តែមិនត្រូវតក់ស្លុត ឬស្លន់ស្លោនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធភាពនៃការប្រឡងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ប្រហែលជាមិនអាចធ្វើបាន ព្រោះលទ្ធភាពប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍មុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២១បានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចនៅក្រោយថ្ងៃទី២០ ខែមករា។
* សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងពិនិត្យលទ្ធភាពវាយតម្លៃលើការប្រឡងឆមាសរបស់សិស្ស ដើម្បីកំណត់អ្នកជាប់ធ្លាក់មធ្យមសិក្សាទុតិយភូមិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើជ្រើសយកជម្រើសនេះ មិនបាច់រង់ចាំដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកខ្លះលើកឡើងថា សម្តេចល្ងង់ តែអ្នកល្ងង់នេះ បានកាន់តំណែងដឹកនាំប្រទេសជិត ៣៦ឆ្នាំហើយ ដែលមិនទាន់មាននរណាអង្គុយកៅអីដឹកនាំយូរបែបនេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលនិយាយថា ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏ស័ក្តិសមនោះ គឺជារឿងត្រឹមត្រូវហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវយល់ឱ្យច្បាស់ពីគណបក្សប្រជាជនកម្ពុជា គឺបានរៀបចំខ្សែត្រៀម ពី ៣ ទៅ ៤ខ្សែត្រៀម។
* សម្តេចតេជោ បានថ្លែងថា ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី ត្រូវបានបណ្តុះបណ្តាលតាំងពីលេខាផ្ទាល់របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន សរសើរភរិយាថា ទោះបីវ័យចូល ៦៧ឆ្នាំហើយ គឺនៅតែស្អាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមករា ឆ្នាំ២០២១ សម្តេចនឹងទទួលបានចៅទី២២ ចំខួប ៤៥ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានលើកដៃអង្វរសូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការលំបាករបស់សង្គមនាពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្តេជ្ញាមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននាពេលនេះឡើយ គឺសម្តេចសុខចិត្តអង្វរប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រោះបើច្បាប់នេះមានផលប៉ះពាល់ធ្ងន់ណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនប្រកាសប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ព្រោះប្រជាពលរដ្ឋនៅមានការចូលរួម។ បើពលរដ្ឋមិនចូលរួម គឺមិនអាចគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍បាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនិយាយដល់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យសម្តេចព្រឺរោម ព្រោះវាបានក្លាយជាចលនាជាតិ និងជាខឿនការពារជាតិ។ ជាពិសេសគឺស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចបង្ហោះរឿងត្រៀមវ៉ាក់សាំងកូវីដ១៩ សម្តេចមិនបាននឹកដល់ការចូលរួមរបស់សប្បុរសជននោះទេ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូលលុយបើកប្រាក់ខែមន្ត្រីថា កុំប្រមាថទឹកចិត្តប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ បានថ្លែងថា ថវិកានេះ មិនស្មើនឹង ១ភាគ៤ នៃប្រាក់ខែរបស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធមួយខែនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទឹកភ្នែកពេលឃើញមហាជនចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលបានព័ត៌មានពីការបរិច្ចាគថវិកាដំបូងពីអង្គភាពព័ត៌មាន Fresh News។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមនេះ គឺមហាសាល និងធំធេងណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកតិះទៀនរឿងចូលរួមថវិកាទិញវ៉ាក់សាំងនេះ គឺជាការប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ទឹកព្រះទ័យព្រះសង្ឃ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្លះមានចំនួនតិចតួច តែទឹកចិត្តធំធេងណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចូលរួមបរិច្ចាគថវិកាទិញវ៉ាក់កូវីដ១៩មានចំនួន ៣៨,៤១១នាក់ ស្មើនឹងទឹកប្រាក់ ៤៨,០៩៣,៩០៥.១៣ដុល្លារ និង ៣ពាន់ ៩០០លានរៀល គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនដឹងថា វ៉ាក់សាំងប្រទេសខ្លះដែលគេនឹងទទួលស្គាល់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទទួលបានវ៉ាក់សាំងមុនគេ ត្រូវបានកំណត់រួចហើយ មានចំនួន ៤១ម៉ឺននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកត្រូវទទួលបានវ៉ាក់សាំងមុនគេនេះ រាប់ចាប់តាំងពីអ្នកប្រមូលសំរាម អនាម័យ តាក់ស៊ី កង់៣ បុព្វជិតសាសនា កីឡាករ កីឡាការិនិ មន្ត្រីអប់រំ ពេទ្យ...។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការចាក់វ៉ាក់សាំងចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិការបស់សប្បុរសជនជាង ៤៨លានដុល្លារ អាចចូលរួមក្នុងមួយចំណែកតូច។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងហួសចិត្តនឹងបុគ្គលមួយចំនួនថ្លែងសុំចូលរួមត្រួតពិនិត្យថវិការបស់សប្បុរសជន ទាំងខ្លួនឯងមិនបានចូលរួមបរិច្ចាគថវិកា។ សម្តេចតេជោ បានថ្លែងថា ជារឿងអាសូរណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចេះចាត់ចែងហើយ សូមអរគុណ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រជាពលរដ្ឋមិនជឿទុកចិត្ត គឺប្រជាពលរដ្ឋមិនចូលរួមបរិច្ចាគនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល មានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ច ដែលនេះមិនទាន់គិតពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនៅឡើយទេ។ ថវិកានេះបានពី ADB ចៃកា និងធនាគារ EDCS របស់កូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់ផ្តួលគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងងាយស្រួលឡើយ កុំភ័ន្តច្រឡំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយកប្រជាជនទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា នាពេលកន្លងទៅធ្លាប់មានអ្នកចង់យកប្រជាជនកម្ពុជា តេស្តថ្នាំប្រឆាំងជំងឺអេដស៍ តែត្រូវបានសម្តេចបដិសេធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលជំហររបស់សម្តេចមិនត្រូវយកវ៉ាក់សាំងណា ដែលអង្គការសុខភាពពិភពលោកមិនទទួលស្គាល់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការយោគយល់ពីប្រទេសផលិតវ៉ាក់សាំងផងដែរ ចំពោះការបញ្ជាក់ជំហររបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពបានកើតជាខ្មែរ និងបានរួមចំណែកពន្លត់ភ្លើងសង្គ្រាម ដើរដល់ដំណាក់កាលរួបរួមគ្នា បង្កើតសុខសន្តិភាព អភិវឌ្ឍន៍សង្គម និងដោះស្រាយភាពក្រីក្រ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ម ប៊ុនហេង គិតគូរលើរឿងដឹកជញ្ជូនវ៉ាក់សាំងផងដែរ។
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០ អង្សារ ឬក្រោមនេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេចោទសម្តេចផ្តាច់ការ តែសម្តេចគ្រប់គ្រងក្នុងស្ថានភាពកូវីដ១៩នេះ មិនទាន់មានអ្នកស្លាប់ទេ។ តែអ្នកប្រជាធិបតេយ្យស្លាប់គរជើង។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គេចោទសម្ដេចជាមនុស្សផ្ដាច់ការ ប៉ុន្តែរហូតដល់ពេលនេះ សម្ដេចគ្រប់គ្រងមិនទាន់មានអ្នកស្លាប់ដោយសារកូវីដ ដូចនៅប្រទេសប្រជាធិបតេយ្យមួយចំនួននៅឡើយទេ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាស៊ីនាយករដ្ឋមន្ត្រីអស់ច្រើនណាស់ ដោយមិនមាននាយករដ្ឋមន្ត្រីណា កាន់តំណែងយូរដូចសម្ដេចទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្វើនាយករដ្ឋមន្ត្រីតាំងពីប្រទេសអត់អីស៊ី ហើយសម្តេចត្រូវរៀនរហូតរាប់ទាំងបញ្ហាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នាពេលនេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអត់ចេះឱ្យប្រជាពលរដ្ឋដកដង្ហើមឱ្យវែងដើម្បីពិសោធន៍កូវីដ១៩នោះទេ ចេះត្រឹមបង្រៀនប្រជាពលរដ្ឋឱ្យចិញ្ចឹមត្រី។
* សម្តេចតេជោ បានថ្លែងថា សម្តេចចេះមិនគ្រប់ទេ សម្តេចចេះឱ្យប្រជាពលរដ្ឋដាំខ្នុរ តែមិនចេះឱ្យពលរដ្ឋដាំយ៉ាងម៉េចដើម្បីបានខ្នុរផ្អែមនោះទេ។
* សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការ៤ ចំណុចបន្ថែមទៀត ដើម្បីបន្តដោះស្រាយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន រំលឹកអាជ្ញាធរត្រូវផ្គត់ផ្គង់ឱ្យបានម៉ត់ចត់ដល់អ្នកធ្វើចត្តាឡីស័កកុំឱ្យពួកគាត់ដាច់បាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនបាច់បើកមួយថ្ងៃពីរម៉ឺនទេ គឺបើក ៣០ម៉ឺនសម្រាប់ ១៥ថ្ងៃតែម្តងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលត្រូវរៀបអាពាហ៍ពិពាហ៍គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ ហើយចាំឱកាសក្រោយរៀបចំពិធីធំដុំ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖
១៖ តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។
២៖ ត្រូវអនុវត្ត ៣ការពារ (១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣៖ ត្រូវអនុវត្ត ៣កុំ (១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកអាជ្ញាធរឱ្យពិនិត្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន បើមិនអនុវត្តន៍តាមគោលការណ៍នេះ ត្រូវបិទបណ្តោះអាសន្ន។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមឱ្យគ្រូពេទ្យតាមរយៈការប្រលង ឬគ្រូពេទ្យជាប់កិច្ចសន្យា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាត់បន្ថយមន្ត្រីក្របខណ្ឌផ្សេង ហើយបន្ថែមក្របខណ្ឌគ្រូពេទ្យ ដោយកំណត់លក្ខខណ្ឌការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន អរគុណវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាមេរិក និងអង្គការសុខភាពពិភពលោក ដែលបានចូលរួមជាមួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ ជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសម្ភារ បរិក្ខារពេទ្យគ្រប់គ្រាន់ មិនឱ្យចូលព្យាបាលអ្នកជំងឺឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកអាជ្ញាធរឱ្យយកចិត្តទុកដាក់ផ្គត់ផ្គង់សម្ភារ អាហារហូបចុកផ្សេងៗ រួមទាំងបញ្ហាជីវភាពគ្រួសាររបស់អ្នកធ្វើចត្តាឡីស័ក។ សម្តេចតេជោបញ្ជាក់ថា សម្តេចមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះការទទួលខុសត្រូវនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរឆាប់ខ្លាច តែក៏ឆាប់ភ្លេចដែរ។ សម្តេចតេជោ បានស្នើអាជ្ញាធរមូលដ្ឋានត្រូវចូលរួមអប់រំសុខភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ សម្តេចតេជោ បានណែនាំឱ្យមានការចាក់ឧបករណ៍បំពងសំឡេងអប់រំនៅតាមភូមិឃុំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋប៉ះពាល់អ្នកកើតជំងឺកូវីដ១៩ឱ្យបានលឿន ដើម្បីដាក់វិធានការទប់ស្កាត់បានទាន់ពេលវេលា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យរើសអើងអ្នកកើតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានរៀបចំលក្ខណៈសម្បត្តិដោះស្រាយបញ្ហាសម្រាប់ឆ្នាំ២០២១ ក្នុងករណីមានការឆ្លងចូលសហគមន៍ធ្ងន់ធ្ងរ។ សម្តេចតេជោ បានថ្លែងថា សុខចិត្តចាត់ទុកថា «មាន» ប្រសើរជាងថា «អត់មាន»។
១៖ ត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់យកការកែប្រែឥរិយាបថអនាម័យស្អាត និងប្រកាន់គោលការណ៍៤ខាងលើ។
២៖ ពង្រឹងសេវាសុខាភិបាលតាមមូលដ្ឋាន ជាពិសេសត្រៀមឱ្យមានកន្លែងដាក់អ្នកជំងឺកូវីដ១៩ កុំឱ្យមានការចម្លងគ្នា និងរៀបចំបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម។
៣៖ សហការជាមួយគ្លីនិកនានាក្នុងការតាមរកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩។
៤៖ បណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពលើការព្យាបាល។
៥៖ ពង្រឹងសតម្ថភាពមន្ទីរពិសោធន៍ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង។
៦៖ ផ្គត់ផ្គង់សម្ភារពេទ្យជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសម្ភារ បរិក្ខារពេទ្យគ្រប់គ្រាន់ មិនឱ្យចូលព្យាបាលអ្នកជំងឺឡើយ។
៧៖ ប្រព័ន្ធបញ្ជូនជំងឺត្រូវចាត់ចែង និងពង្រឹងសមត្ថភាព ហើយត្រូវមានគិលានុបដ្ឋាកសង្គ្រោះឱ្យបានសមរម្យ។ ជាពិសេសការបញ្ជូនចេញ និងចូល កុំឱ្យមានការចម្លងគ្នា។
៨៖ ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត។
៩៖ ត្រូវមានក្រុមគ្រូពេទ្យព្យាបាល ដោយចែកជាក្រុមៗនៅតាមមន្ទីរពេទ្យ ដោយប្រចាំការនៅមន្ទីរពេទ្យផង និងអាចចល័តទៅកាន់កន្លែងដទៃពេលមានតម្រូវការចាំបាច់។
១០៖ ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងអ្នកគ្រប់អ្នកធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់។
១១៖ ជំរុញការចូលរួមក្នុងសហគមន៍ ជាពិសេសស្ត្រីនៅតាមផ្ទះឱ្យចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
១២៖ អាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវចូលរួមអប់រំសុខភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ សម្តេចតេជោ បានណែនាំឱ្យយកគំរូតាមការផ្សព្វផ្សាយកាលពីខែមេសា ដោយមានការចាក់ឧបករណ៍បំពងសំឡេងតាមភូមិ ឃុំ។
១៣៖ បង្កើត ឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ជំងឺឱ្យបានទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
១៤៖ លើទឹកចិត្តឱ្យមានតម្លាភាព និងស្មោះត្រង់ក្នុងការបង្ហាញខ្លួនពាក់ព័ន្ធជំងឺកូវីដ១៩ ដើម្បីចាត់វិធានការបានលឿន។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកប៉ះពាល់ជីវភាពព្រោះជំងឺកូវីដ១៩ នៅជុំទី៤ បន្តទៀត សម្រាប់ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានចំណាយថវិកាជួយដល់ពលរដ្ឋក្រីក្រីព្រោះវិបត្តិកូវីដ១៩ សរុបប្រមាណ ១៦០លានដុល្លារហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើដល់ខែមីនា ស្ថានភាពវិបត្តិកូវីដ១៩ មិនទាន់ស្រាកស្រានទេ រាជរដ្ឋាភិបាលនឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះបន្តទៀត។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកា ២០០លានដុល្លារ សម្រាប់ការឧបត្ថម្ភនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមើលស្រាលរាជរដ្ឋាភិបាលរបស់សម្តេច ហើយកុំច្រឡំថាដួលរលំឱ្យសោះ មកដល់ពេលនេះ រាជរដ្ឋាភិបាលអាចប្រមូលចំណូលសរុបប្រមាណ ៤៥០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ចំពោះការមិនអាចទាន់បញ្ចប់ព្រឹត្តិការណ៍សហគមន៍។
* សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ចង់ឱ្យសិស្សបាក់ឌុបឆ្នាំនេះជាប់ទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យរដ្ឋមន្ត្រីអប់រំអនុញ្ញាតឱ្យសិស្សត្រូវប្រលងបាក់ឌុបឆ្នាំនេះជាប់ទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នៅវេលាម៉ោង១២៖៤៨នាទីថ្ងៃត្រង់ទី១៥ ខែធ្នូ ឆ្នាំ២០២០៕