Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី វង សូត ទទួលអំណោយម៉ាសចំនួន៣ម៉ឺន និងសម្ភារមួយចំនួនទៀតពីឧកញ៉ា អ៊ុច សម្បត្តិ និងលោកស្រី ហ៊ឹម សុភ័ក្រ្ក សម្រាប់ការពារជំងឺកូវីដ១៩

15-12-2020 11:50

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលអំណោយសប្បុរសធម៌ ជាម៉ាសចំនួន៣ម៉ឺន ជែលចំនួន ១៥០០០ដប អាកុល៥០០ដប ពីលោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកស្រី ហ៊ឹម សុភ័ក្រ្ក នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ការពារជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងអរគុណដល់ លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកស្រី ហ៊ឹម សុភ័ក្រ្ក ដែលបានផ្តល់អំណោយសប្បុរសធម៌ នាពេលនេះជូនដល់ក្រសួងសង្គមកិច្ច ដើម្បីទប់ទល់នឹងការរាលត្បាតជំងឺកូវីដ១៩ផងដែរ។

លោក វង សូត បានបន្ថែមឲ្យដឹងថា ក្រសួងសង្គមកិច្ច បានអនុវត្តនូវវិធានការការពារ ដែលតម្រូវឱ្យមន្ត្រីរាជការ ពាក់ម៉ាស វាស់កម្តៅ និងបាញ់អាល់កុល ជារៀងរាល់ថ្ងៃធ្វើការ ដើម្បីចូលរួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានគ្រប់គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសសូមការពារខ្លួនដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩៕