Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្លោងទ្វារព្រះរាជដំណាក់ព្រះបាទមុនីវង្ស ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងត្រូវរំកិលប្តូរទីតាំងថ្មី ព្រោះប៉ះពាល់ការពង្រីកផ្លូវជាតិ

14-12-2020 18:08

(ពោធិ៍សាត់)៖ ទីតាំងអតីតព្រះរាជដំណាក់ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម ស៊ីសុវត្ថិមុនីវង្ស ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ (នៅជាប់ផ្លូវជាតិលេខ៥) នឹងត្រូវរំកិលប្តូរទីតាំងថ្មី ព្រោះប៉ះពាល់ការពង្រីកផ្លូវជាតិ។

ដោយសារទីតាំងក្លោងទ្វារចាស់ប៉ះពាល់ ទៅនឹងការពង្រីកផ្លូវជាតិលេខ៥ ក្នុងការបំលាស់ប្តូរទីតាំងនេះ គឺរក្សារូបរាងដើមទាំងស្រុងឱ្យនៅដដែល ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ។

បច្ចុប្បន្នទីតាំងអតីតព្រះរាជដំណាក់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម ស៊ីសុវត្ថិមុនីវង្ស គឺជាទីតាំងរដ្ឋបាលស្រុកបាកាន និងមណ្ឌលសុខភាពត្រពាំងជង ដោយមានបន្សល់នូវទុកក្លោងទ្វារចូលព្រះរាជដំណាក់ចំនួន២ និងស្រះទឹកដ៏ធំមួយ មានទឹកខួបប្រាំងខួបវស្សា។ រដ្ឋបាលសាលាស្រុកបាកាន បាននិងកំពុងរៀបចំប្តូរទីតាំងខ្លោងទ្វារបុរាណទាំងពីរនេះ ពីទីតាំងដើមប្រហែល ៣០ម៉ែត្រ៕