Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថក្រុងតាខ្មៅ ចាប់ស្រ្តីបុគ្គលិកហាងត្រជាក់ចិត្តម្នាក់​ ដកហូតថ្នាំ៩កញ្ចប់

15-02-2016 13:55

(កណ្តាល)៖ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានករណីបង្ក្រាបករណីចែកចាយគ្រឿងញៀន​ ដោយឃាត់ខ្លួនស្រ្តីម្នាក់ នៅហាងត្រជាក់ចិត្ត ហើយដកហូតបានថ្នាំញៀន ចំនួន៩កញ្ចប់ ស្ថិតនៅចំណុចភូមិព្រែកហូរ​លិច​​ សង្កាត់​ព្រែកហូរ​ ក្រុងតាខ្មៅ។

មន្រ្តីអាវុធហត្ថក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច​ ស្រីទំ អាយុ​២៧ឆ្នាំ មុខរបរ​​ បំរើការងារ នៅហាង​ត្រជាក់ចិត្តថ្មី។​ ជនសង្ស័យត្រូវបាន អាវុធហត្ថបញ្ជូនទៅអធិការក្រុង ដើម្បីចាត់ការបន្តទៀត៕