(បន្ទាយមានជ័យ)៖ ទាហានប៉ារ៉ាកងរយថៃ លេខ១២០៥ និងក្រុមទាហានប៉ារ៉ាថៃ លេខ១២ និងកងកម្លាំងបូរផាបើកប្រតិបត្តិការចុះទៅត្រួតពិនិត្យទីតាំងទទួលខុសត្រូវរបស់ខ្លួន បានប្រទះឃើញពលករខ្មែរ៧នាក់ ដែលបម្រុងឆ្លងចូលប្រទេសថៃ នៅបរិវេណបង្គោលគីឡូម៉ែត TA.356139 ភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
ក្រោយពីសមត្ថកិច្ចថៃសួរនាំទើបដឹងថាពលករទាំង៧នាក់នេះ ទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ហើយបាននាំមកទីបញ្ជាការកងទាហានប៉ារ៉ា លេខ១២០៥ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រោយពីសមត្ថកិច្ចថៃ បានបបញ្ជាក់ថា ពលករទាំង ៧នាក់រួមមានទី១៖ ហៅ បុណ្យសុង ភេទប្រុស អាយុ៣១ឆ្នាំ, ទី២៖ ឈ្មោះ រ៉េត ដុផន ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៣៖ ឈ្មោះ លើត ណារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤៖ ឈ្មោះ ខន សុផេង ភេទប្រុស អាយុ៣០ឆ្នាំ, ទី៥៖ ឈ្មោះ ហែម ដា ភេទស្រី អាយុ៦២ឆ្នាំ និង២នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ។
សមត្ថកិច្ចថៃ បានបបន្តថា ប្រជាពលរដ្ឋខ្មែរ៧នាក់នេះ រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែន បានបបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃ តាមច្រករបៀង ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ និងគ្រប់គ្នាធ្លាប់ចេញចូលប្រទេសថៃ ក្នុងម្នាក់ៗច្រើនលើកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក និងតាមច្រករបៀង ទើបសមត្ថកិច្ចឃុំខ្លួនបញ្ជូនទៅឱ្យនគបាលការពារព្រំដែនលេខ១២៤ ភូមិណូនម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមផ្លូវដែលបានឯកភាពគ្នា។
សមត្ថកិច្ចថៃ បានគូសបញ្ជាក់ថា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានបូរផា បានធ្វើការរឹតបន្តឹងការពារការត្បាតយ៉ាងយកចិត្តទុកដាក់ក្នុងការទប់ស្កាតពលករចំណាកស្រុក ដើម្បីការពាររីករាលដាលជំងឺកូវីដ-១៩ នៅបរិវេណភូមិទ័ពសះយ៉ាម ឃុំ តាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
សមត្ថកិច្ចថៃ សូមធ្វើការអំពាវនាវដល់សមត្ថកិច្ចភាគីកម្ពុជា បង្កើនការយកចិត្តដាក់ខ្ពស់បំផុតការនាំគ្នាសហការគ្នានាំគ្នាទប់ស្កាត់នូវវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសទាំងពីរផងដែរ៕