Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ដោយសារតែភ្លើងប្រច័ណ្ឌ យកដែកចំពុះទុងចាក់ប្រពន្ធឱ្យរងរបួសធ្ងន់ធ្ងរ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

14-12-2020 11:33

(ព្រៃវែង)៖ ដោយសារតែភ្លើងប្រច័ណ្ឌរីករាលដាលពេញខ្លួន បុរសម្នាក់បានសម្រេចយកដែកចំពុះទុងចុងស្រួច ចាក់ទៅលើស្ត្រីជាប្រពន្ធបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកបញ្ជូនយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ញេស ទូច ដែលស្ថិតក្នុងភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចនគបាលស្រុកពាមរក៍ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីម អាត់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយជនសង្ស័យ បានយកដែកចំពុះទុងចុងស្រួច ចាក់ទៅលើប្រពន្ធឈ្មោះ ទូច ស្រីម៉ាប់ អាយុ២៧ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តព្រៃវែង។

ប្រភពដដែលបានបន្តថាជនសង្ស័យជាប្តី ក្រោយពីចាក់ប្រពន្ធឱ្យរងរបួសហើយ បានកាន់ដែកចំពុះទុងចុងស្រួចរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕