ជនចាស់ជរាក្រីក្រ៤គ្រួសារ នៅស្រុកស្អាង ទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត
15-02-2016 12:52
(កណ្តាល)៖ ដោយទឹកចិត្តអាណិតដល់គ្រួសារដែល ដែលខ្វះខាតក្នុងជីវភាព ជាពិសេសជនចាស់ជរាគ្មានទីពឹងនោះនៅព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៦ ក្រុមការងារមនុស្សធម៌ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ឋបណ្ឌិត ប៊ុន រានី ហ៊ុន សែន មកជូនដល់គ្រួសារពលរដ្ឋដែលមានជីវភាពខ្វះខាត ៤គ្រួសារ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។
ពលរដ្ឋដែលទទួលបានអំណោយពីសម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតនេះភាគច្រើន ពួកគាត់គឺជាជនក្រក្រីជនចាស់ជរាគ្មានទីពឹង និងជាស្រ្តីមេម៉ាយដែលមានកូនច្រើនជាដើម ដែលក្នុងនោះមានដូចជា៖ ១.លោកយាយ ហែម ពើ អាយុ៨៨ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំពិល ស្រុក ស្អាងខេត្ត កណ្ដាល ។ ២.លោកយាយ ផេង លី អាយុ៨៧ឆ្នាំ រស់នៅ ភូមិកូនជ្រែ ឃុំព្រែកអំពិល ស្រុកស្អាង ខេត្តកណ្ដាល ។ ៣.លោកតា ទូច គ្រុន អាយុ៨២ ឆ្នាំនិងលោកយាយ បេ ហ៊ី អាយុ៨២ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង រស់នៅភូមិកូនជ្រែ ឃុំព្រែកអំពិល ស្រុក ស្អាង និង៤-លោកយាយ ស៊ីម លន អាយុ៦៧ឆ្នាំ រស់នៅ ក្នុងភូមិព្រែក ត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសារដែលខ្វះខាតទាំងអស់នេះ រួមមាន១គ្រួសារៗ ទទួលបាន អង្ករ១០០kg កន្ទល ពូក មុង ភួយ ខ្នើយ ចានឆ្នាំង មី៥កេះ ទឹកដោះគោ ២កេះធំ ទឹកស៊ីអ៊ីវ៣យួរ វិទ្យុ ១គ្រឿង សំភារៈប្រើប្រាស់មួយចំនួនទៀត រួមទាំងថវិកា ៥០ម៉ឺន រៀលផងដែរ៕