(ភ្នំពេញ)៖ បង-ប្អូនសាសនាឥស្លាម នៃវិហារគីឡូម៉ែត្រលេខ៧ (ម៉ាស្ទិត នូរុលអៀសសាន្ដ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិ.ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយហាកឹម លោក ឡេះ រ៉ូហ្សាលី បានបរិច្ចាគថវិកា១០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគរបស់បង-ប្អូនសាសនាឥស្លាម នៃវិហារគីឡូម៉ែត្រលេខ៧ (ម៉ាស្ទិត នូរុលអៀសសាន្ដ) នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
ជាមួយគ្នានេះ លោក ឡេះ រ៉ូហ្សាលី ដែលជាហាកឹម នៃវិហារគីឡូម៉ែត្រលេខ៧ (ម៉ាស្ទិត នូរុលអៀសសាន្ដ) សូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវ សុខភាពមាំមួន និងសូមអោយចៀសចាកឆ្ងាយពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ៕