(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅមិនទាន់ទទួលបានលិខិតជាផ្លូវការណាមួយ ដើម្បីស្នើធ្វើបាតុកម្ម ពីក្រុមសម្ព័ន្ធយុវជនគាំទ្រ គណបក្សប្រជាជនកម្ពុជា ដើម្បីប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ នៅឡើយទេ។ នេះបើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃចន្ទនេះ។

សូមជំរាបថា នាថ្មីៗនេះក្រុមសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ពួកគេនឹងធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្រ្គោះជាតិ ហើយទាមទារឱ្យរដ្ឋសភារំលាយបក្សនេះចោលតែម្តង ក្នុងករណីមានបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងកិច្ចប្រជុំ អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈនេះ៕