(ភ្នំពេញ)៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ភួង រដ្ឋា ភេទស្រី អាយុ៣៥ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ ជូ ជីលី អាយុ៣៥ឆ្នាំ យកទៅដាក់ពន្ធនាគារ PJ ពីបទរំលោភលើទំនុកចិត្ត និងលួចលក់បញ្ចាំអចលនទ្រព្យរបស់អ្នកដទៃ។ នេះបើតាមដីការបស់តុលាការ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ។

ការបង្គាប់ឲ្យឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ បានចាប់បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចដីការបស់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធនិងបទចោទប្រកាន់ «រំលោភលើទំនុកចិត្ត និងលួចលក់អចលនទ្រព្យរបស់អ្នកដទៃ»

ជនត្រូវចោទទាំង២នាក់រួមាន៖

*ទី១៖ ឈ្មោះ ភួង រដ្ឋា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
*ទី២៖ ឈ្មោះ ជូ ជីលី ភេទប្រុស អាយុ៣៥ឆ្នាំ។

បច្ចុប្បន្ន ជនត្រូវចោទត្រូវស្ថិតក្នុងដំណាក់កាលឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរង់ចាំការជុំនុំជម្រះទោសតាមនីតិវិធី៕