Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអ្នកភូមិបឹងកក់ តវ៉ានៅមុខធនាគារពិភពលោក និង សាលារាជធានីភ្នំពេញ ទាមទាររកសំណងបន្ថែម (Video Inside)

15-02-2016 11:35

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមអតីតអ្នកភូមិបឹងកក់មួយចំនួន បាននាំគ្នាតវ៉ាជាថ្មី នៅខាងមុខស្នាក់ការធនាគារ ពិភពលោកប្រចាំនៅកម្ពុជា និងនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណង់បន្ថែមដល់ពួកគេ។ នេះបើតាមអ្នក លោកស្រី អ៊ិម ស្រីតូច ប្រជាពលរដ្ឋ ដែលចូលរួមតវ៉ាករណីខាងលើ។

នៅក្នុងការតវ៉ានេះ គេសង្កេតឃើញអ្នកតវ៉ាបានលើកបដាទាមទារ គប់ពងមាន់ គោះចានឆ្នាំង និងស្រែកទាមទារដើម្បីឱ្យមាន ដំណោះស្រាយសមស្របដល់ពួកគេ ទាំងនៅមុខសាលាក្រុង និងខាងមុខធនាគារពិភពលោក។

សូមជំរាបថា បន្ទាប់ពីបញ្ចប់ការតវ៉ាដាក់ញត្តិ នៅធនាគារពិភពលោក ក្រុមអតីតអ្នកភូមិបឹងកក់ ក៏បាននាំគ្នាទៅតវ៉ានៅខាងមុខ សាលារាជធានីភ្នំពេញ ហើយនៅវេលាម៉ោងជាង១១៖០០ព្រឹកនេះ តំណាងសាលារាជធានីបានកោះហៅតំណាងអ្នកតវ៉ា៧នាក់ ចូលប្រជុំដោះស្រាយ។ រហូតមកដល់ពេលនេះពួកគេកំពុងប្រជុំគ្នានៅឡើយ៕

Posted by Fresh News Photo on Sunday, February 14, 2016

Posted by Fresh News Photo on Sunday, February 14, 2016