(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះសួសុខទុក្ខ និងនាំយកថវិការចំនួន ៣ លានរៀល និងសម្ភារមួយចំនួនជូនដល់លោកអនុសេនីយ៍ទោ ណុប វិសាល បម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍។
សូមជម្រាបថា ខណៈពេលនេះ លោកអនុសេនីយ៍ទោ ណុប វិសាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារកើតមានជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ និងខូចក្រលៀន៕