(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយឧត្តសេនីយ៍ឯក តេង ឈួន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអស់លោក ជាគណៈកម្មការត្រួតពិនិត្យសារពើភណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ភស្តុភារ បច្ចេកទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីជំនាញតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការចំនួន១៩០នាក់។
លោកឧត្តសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានរាយការណ៍ថា ផ្អែកតាមការណែនាំក្នុងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធ័ជំរំជំរកកងកំលាំងដល់នាយទាហាន នាយទាហានរង របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន ជាមេបញ្ជការបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅដើមឆ្នាំ២០១៦ គណៈកម្មការសារពើភណ្ឌរបស់អង្គភាពបានចុះពិនិត្យជាក់ស្តែងទីតាំងអាគារ កន្លែងស្នាក់នៅ ហូបចុក (រោងបាយ) គ្រឿងបំពាក់បរិក្ខា យានយន្ត អាវុធគ្រាប់ និងសារពើភណ្ឌទ្រព្យសម្បត្តិរបស់អង្គភាពដែលមានស្រាប់ និងបំពាក់ថ្មី នៅតាមមន្ទីរ ការិយាលយ័ និងមូលដ្ឋានអាវុធហត្ថ ក្រុង ស្រុក ស្នាក់ការសន្តិសុខ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីគ្រប់គ្រងសារពើភណ្ឌ របស់អង្គភាពឆ្នាំ២០១៦ ។
លោកមេបញ្ជាការបញ្ជាក់ថា ក្នុងការចុះពិនិត្យគណៈកម្មការសារពើភណ្ឌរបស់អង្គភាពបានរកឃើញភាពមិនប្រក្រតីមួយចំនួន ហើយចំនួនបាត់បង់លោកមេបញ្ជាការក៏ស្នើសុំឲ្យគណៈកម្មការជំនាញភស្តុភារ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេសជួយជំរុញយកមកជាសម្បត្តិរបស់អង្គភាពវិញផងដែរ ។
លោកឧត្តមសេនីយ៍ឯក តេង ឈួន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា បើទោះបីតាមបណ្តាអង្គភាពអាវុធហត្ថនានា នៅមានភាពខ្វះខាត និងជីវភាពនាយទាហាននៅមានកម្រិតមែន ដោយឡែកអង្គភាពអាវុធហត្ថខេត្តកំពង់ស្ពឺមានការរីកចំរើនគួរឲ្យមោទនភាព ដោយនៅក្នុងអង្គភាពលោកបានមើលឃើញពីការងារសាងសង់ ជំរំជំរកស្នាក់នៅ ផ្ទះបាយ អាគារប្រជុំ។ល។ បានសមរម្យស្អាតប្រសើរ ។
លោកមេបញ្ជាការរងដដែលបានបន្តថា កំលាំងជំនាញ និងយកសំណើរមួយចំនួនទៅពិនិត្យការងារជំនាញដែលមានភាពមិនប្រក្រតី ដែលនឹងត្រូវដោះស្រាយជាបន្ទាន់ផងដែរ ។
គណៈកម្មការបានត្រួតពិនិត្យគ្រប់អាគារ ដែលអង្គភាពអាវុធហត្ថខេត្តកំពង់ស្ពឺទើបកសាងថ្មី និងត្រួតពិនិត្យមន្ទីរជំនាញភស្តុភារ ដើម្បីដោះស្រាយការងារមួយចំនួនដែលនៅមានការខ្វះខាត៕