Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តបាត់ដំបង បញ្ជូនខ្លួនជននារីវ័យក្មេងម្នាក់ ទៅតុលាការពាក់ព័ន្ធករណីចែកចាយថ្នាំញៀន

15-02-2016 09:53

(បាត់ដំបង)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀនខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការនៅល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន បន្ទាប់ពីឃាត់ខ្លួនបាន នៅវេលាម៉ោង១២៖៥០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ស៊ាន សុណាល់ ប្រធានស្តីទីនៃការិយាល័យប្រឆាំង គ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួននារីម្នាក់ ក្នុងបទល្មើសជាក់ស្តែងមានឈ្មោះ ហ៊ឺន សំណាង ហៅយ៉ា ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងរឹបអូសបានម៉ាទឹកកក៣ថង់តូច មានទម្ងន់ស្មើនិង១.២៨ក្រាម និងសម្ភារៈមួយចំនួនទៀត នាំយកការិយាល័យជំនាញដើម្បីសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកថ្នាំញៀនពិតប្រាកដមែន៕