(សហរដ្ឋអាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា ដំណើរចូលកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកនេះរៀងលំបាកបន្តិច ព្រោះត្រូវប្តូរយន្តហោះរហូតដល់៣ដង និងមិនបានសំរាកគ្រប់គ្រាន់ ពេលវេលាម៉ោងខុសគ្នារហូតដល់១៥ម៉ោង ប៉ុន្តែសម្តេចនៅតែសប្បាយចិត្ត ដោយបានធ្វើតំណាងឲ្យកម្ពុជា ចូលរួមក្នុងក្របខណ្ឌអាស៊ានធ្វើការប្រជុំពិសេសជាមួយ សហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីនឹករលឹក ! ខ្ញុំបានធ្វើដំណើរមកដល់ទីកន្លែងដែលត្រូវប្រជុំនៅម៉ោង១រសៀលម៉ោងនៅអាមេរិកនៃ រដ្ឋ California ត្រូវនិងម៉ោង៤ទៀបភ្លឺម៉ោងនៅកម្ពុជា។ ដំណើរលើកនេះទោះជួបការលំបាកបន្តិច ដោយត្រូវប្តូរយន្តហោះរហូត៣ដង និងមិនបានសំរាកគ្រប់គ្រាន់តែខ្ញុំនៅតែសប្បាយចិត្ត ដោយបានតំណាងឱ្យកម្ពុជាចូលរួមក្នុងក្របខ័ណ្ឌអាស៊ានធ្វើការប្រជុំពិសេសជាមួយ សហរដ្ឋអាមេរិក»។