(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ថ្មីទៀត ឆ្លងពីមិត្តភក្តិដែលចូលហាង Zando បឹងកេងកង
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧០លាននាក់ ស្លាប់ជាង ១លាន ៥៨ម៉ឺននាក់ និងជាសះស្បើយជាង ៤៩លាននាក់!
៣៖ មហាសេដ្ឋីម៉ាឡេស៊ី លោក តាន់ស្រ៊ី បរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
៤៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២០ម៉ឺននាក់ និងស្លាប់ជិត៣,០០០នាក់ទៀត ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!
៥៖ ក្រសួងសុខាភិបាល បញ្ជាក់ពីការយកចិត្តទុកដាក់ លើអ្នកជាប់ឃុំក្នុងពន្ធនាគារ បញ្ចៀសពីការឆ្លងជំងឺកូវីដ១៩
៦៖ កូរ៉េខាងត្បូងនឹងដាក់ពង្រាយកងទ័ពនៅសេអ៊ូល ដើម្បីជួយទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើង
៧៖ តុលាការនឹងបន្តសវនាសំណុំរឿងទណ្ឌិត សម រង្ស៉ី និងបក្ខពួកនៅថ្ងៃទី២៩ ខែធ្នូ ករណីញុះញង់កងទ័ព និងរួមគំនិតក្បត់
៨៖ លោក Elon Musk៖ «រដ្ឋាភិបាលអាមេរិកមិនគួរធ្វើខ្លួនជារនាំង ចំពោះក្រុមហ៊ុននានា ក្នុងការបង្កើនភាពច្នៃប្រឌិតឡើយ»
៩៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា បុរសធ្លាក់ពីលើសណ្ឋាគារ ឡុង លីវ ពេលកំពុងធ្វើចត្ដាឡីស័ក ព្រោះភ្លាត់ជើង និងវិបត្តិផ្ទាល់ខ្លួន
១០៖ ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៤,៦៦៦នាក់, ស្លាប់ ៤៨៧នាក់ ក្នុងពេលមួយថ្ងៃ
១១៖ លោក ជិន ម៉ាលីន៖ ការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ កន្លងទៅ មិនមែនជាការរំលោភលើសិទ្ធិបុគ្គល និងឯកជនភាពទេ ប៉ុន្តែជាវិធានការចាំបាច់
១២៖ ប្រមុខ UN ព្រមានពី «វ៉ាក់សាំងជាតិនិយម», អំពាវនាវរកជំនួយសម្រាប់តំបន់អាហ្វ្រិក
១៣៖ ក្រសួងវប្បធម៌ បន្តផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេស
១៤៖ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai ត្រូវបានចោទប្រកាន់ ក្រោមច្បាប់សន្តិសុខជាតិថ្មី
១៥៖ ធនាគារធំមួយរបស់កូរ៉េ ផ្តល់អំណោយម៉ាសតម្លៃ១ម៉ឺនដុល្លារដល់កម្ពុជា និងយល់ព្រមបញ្ចុះអត្រាការប្រាក់ ដល់ពលករខ្មែរឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា
១៦៖ លោក បូរីស ចនសុន ប្រាប់ចក្រភពអង់គ្លេសឲ្យត្រៀមខ្លួន សម្រាប់ការចាកចេញពីអឺរ៉ុប «ដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម»
១៧៖ អគ្គនាយកដ្ឋានពន្ធដារ បញ្ឈប់ដំណើរការប្រព័ន្ធគ្រប់គ្រង ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយជំនួសវិញនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ
១៨៖ លោក ចូ បៃដិន ជ្រើសតាំងលោកស្រី Susan Rice ឲ្យធ្វើទីប្រឹក្សាជាន់ខ្ពស់ ផ្នែកនយោបាយក្នុងស្រុក
១៩៖ គ.ជ.ប អនុញ្ញាតឱ្យអង្គការខុមហ្វ្រែល ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០
២០៖ កូរ៉េខាងត្បូងត្រៀមឃ្លាំងដ៏ត្រជាក់បំផុតមួយ ដើម្បីស្តុកវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech
២១៖ រដ្ឋមន្ដ្រីកសិកម្ម៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ដំណាំស្រូវជិត៦ម៉ឺនហិកតា ដែលរងប៉ះពាល់ដោយទឹកជំនន់ ត្រូវបានស្តារឡើងវិញ
២២៖ បាតុករថៃ ស្វែងរកជំនួយពីអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ដើម្បីលុបចោលច្បាប់បរិហារកេរ្តិ៍របស់ព្រះមហាក្សត្រថៃ
២៣៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចេញមកច្រានចោល និងអំពាវនាវកុំឲ្យចាញ់បោកជនល្មើសដែលក្លែងបន្លំឈ្មោះរបស់លោកតាម Telegram ដើម្បីចែកចាយមេរោគក្នុងកុំព្យួទ័រ និងសុំឯកសារសំខាន់ៗ
២៤៖ អង្គសន្និបាត AIMF សម្រេចជ្រើសរើស ទីក្រុងប័រដូ ប្រទេសបារាំង ធ្វើជាកន្លែងប្រជុំការិយាល័យអចិន្ត្រៃយ៍នៅខែមីនា និងជ្រើសរើសទីក្រុងគីកាលី ប្រទេសរ៉វាន់ដា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIMF នៅខែកក្ដដា ឆ្នាំ២០២១
២៥៖ ADB ត្រៀមថវិកា ៩ពាន់លានដុល្លារ ជួយប្រទេសសមាជិករួមទាំងកម្ពុជា ដើម្បីអាចទទួល និងចែកចាយវ៉ាក់សំាងកូវីដ១៩
២៦៖ តៃវ៉ាន់បញ្ចេញនាវាល្បាតស៊េរីថ្មី ដែលមានសមត្ថភាពបំពាក់មីស៊ីល និងអាចវិវឌ្ឍខ្លួនទៅជានាវាប្រយុទ្ធ
២៧៖ បទវិចារណកថា៖ មហាជនគាំទ្រសម្តេចតេជោ ហ៊ុន សែន បរិច្ចាគថវិកាយ៉ាងផុលផុស ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
២៨៖ ហុងកុងត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនចិនផង និងអាមេរិកផងសរុប «១៥លានដូស» ដើម្បីចាក់ជូនប្រជាជន ដោយមិនគិតថ្លៃ
- ព័ត៌មាន Fresh News Plus
១៖ អ៊ីតាលី កាន់ទុក្ខការស្លាប់របស់កីឡាករបាល់ទាត់ឆ្នើម Paolo Rossi
២៖ Google រងការផាកពិន័យប្រមាណ ១២១លានដុល្លារអាមេរិក ដោយសារល្មើសច្បាប់អនឡាញក្នុងប្រទេសបារាំង
៣៖ ក្រុមហ៊ុន Hyundai និងអគ្គនាយក ចាយលុយ ៨២៨លានដុល្លារ ទិញក្រុមហ៊ុនផលិតរ៉ូបូតពីក្រុមហ៊ុនយក្ស SoftBank
៤៖ Lewis Hamilton ជាសះស្បើយពី COVID-19 ត្រៀមប្រកួត F1 ព្រឹត្តិការណ៍ Abu Dhabi Grand Prix 2020
៥៖ Arsenal ឡើងវគ្គ ៣២ក្រុម Europa League ដោយមិនស្គាល់ចាញ់មាន ១៨ពិន្ទុពេញ ១០០%
៦៖ ក្រុមហ៊ុន Huawei រៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២ TrustInTech Summit ដោយចូលរួមពីអ្នកជំនាញៗ ជុំវិញពិភពលោក
៧៖ លោក Oleg មានសុទិដ្ឋិនិយមចំពោះកូនក្រុម នៅថ្ងៃប្រមូលផ្ដុំសប្ដាហ៍ដំបូង
៨៖ អ្នកចាំទី ជា វណ្ណសាក់ ផ្ទេរចូលក្លិបអង្គរថាយហ្គឺរជាផ្លូវការ
៩៖ សំអឿន ពិដោរ ផ្ទេរពីព្រះខ័នរាជស្វាយរៀង ទៅណាហ្គា ក្រោមលក្ខខណ្ឌខ្ចីជើង
១០៖ គុយបាសម្រេចបោះបង់ចោលប្រព័ន្ធរូបិយបណ្ណពីរផ្សេងគ្នារបស់ខ្លួន នៅដើមឆ្នាំ២០២១
១១៖ មេក្រុមហ៊ុន Apple នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ UN មួយនាចុងសប្តាហ៍នេះ នាឱកាសខួបកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com