Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឲ្យមន្ទីរអប់រំគ្រប់រាជធានី-ខេត្ត ស្រាវជ្រាវតាមសាលារកក្មេងស្រីជនជាតិកូរ៉េម្នាក់ ឈ្មោះ Kim Jeongeun (Video inside)

11-12-2020 20:50

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតទៅប្រធានមន្ទីរអប់រ រាជធានី ខេត្តទាំងអស់ ឲ្យស្រាវជ្រាវតាមសាលារដ្ឋ និងឯកជន រកក្មេងស្រីជនជាតិកូរ៉េម្នាក់ ឈ្មោះ Kim Jeongeun កើតថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ការជំរុញឲ្យមានការស្រាវជ្រាវ រកក្មេងស្រីជនជាតិកូរ៉េនេះ ធ្វើឡើងតាមសំណើ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមលោករដ្ឋមន្ត្រី ក្មេងស្រីជនជាតិកូរ៉េរូបនេះ បានចូលមកកម្ពុជាតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយមិនទាន់ចាកចេញពីប្រទេសកម្ពុជានៅឡើយទេ៕