(សហរដ្ឋអាម៉េរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ជាង៥០០នាក់ នៅរដ្ឋ California សហរដ្ឋអាមេរិក ទីដែលសម្តេចតេជោ កំពុងបំពេញបេសកកម្មចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរទីនោះ នាវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅសណ្ឋាគារ Hyatt Regency Indian Wells ទីក្រុង Rancho Mirage រដ្ឋ California ។

ដោយឡែកយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការរីករាយដោយបងប្អូនជនរួមជាតិ កម្ពុជាយើងដែលកំពុងរស់នៅសហរដ្ឋអាមេរិក
មករង់ចាំទទួលនៅសណ្ឋាគារដែលខ្ញុំស្នាក់នៅ។ ខ្ញុំនឹងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ
យើងប្រមាណជាង៥០០នាក់នៅពេលបន្តិចទៀតនេះ»។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ៕

សម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរ រស់នៅអាមេរិកជាង៥០០នាក់ នៅរដ្ឋ California

Posted by Fresh News Photo on Sunday, February 14, 2016