(អាមេរិក)៖ យោងតាមទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយមុននេះ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន និងគណប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់ទីក្រុង San Francisco សហរដ្ឋអាមេរិក នៅប្រមាណម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២១០៦ (ម៉ោងសហរដ្ឋអាមេរិក) ។ បន្ទាប់ពីនោះនឹងបន្តដំណើរទៅកាន់ Palm Springs ហើយឆ្ពោះទៅកាន់សណ្ឋាគារ Hyatt Regency នៅទីក្រុង Rancho Mirage ចំងាយជាង ២៣គម ដែលជាទីកន្លែងប្រជុំពិសេសអាស៊ាន-អាមេរិក។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ៕