(ភ្នំពេញ)៖ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន ៥គោលដៅទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ស្ថិតក្នុងខណ្ឌជ្រោយចង្វា, ខណ្ឌចំការមន, ខណ្ឌសែនសុខ, ខណ្ឌដូនពេញ​ និងខណ្ឌ៧មករា

កន្លងមកតាមការបញ្ជាក់ឲ្យដឹងពី ឧត្តមសេនីយ៍​ផ្កាយ៣ រុន រ័ត្នវាសនា រៀងរាល់ថ្ងៃកម្លាំងនគរបាល​ចរាចរណ៍ នៃនាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្ត​ដាក់ជាប់ជាប្រចាំ នៅ​តាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍​ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់ លើការពិនិត្យល្បឿន និងបាញ់ល្បឿន​យានយន្ត។

យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕