(ព្រះវិហារ)៖ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពប្រចាំខេត្តព្រះវិហារ ដឹកនាំដោយលោក ង៉ាង សេងឡុង ភ្នាក់ងាររបស់អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្ត បានរួមគ្នាបរិច្ចាគថវិកាចំនួន​​ ១លាន​ ១ម៉ឺនរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ខាងក្រោមនេះជាបញ្ជីរាយនាមឈ្មោះក្រុមអ្នកសារព័ត៌មានប្រចាំ នៅក្នុងខេត្តព្រះវិហារ ដែលបានចូលរួមបរិច្ចាកថវិកា៖

*ទី១៖ លោក ង៉ាង សេងឡុង ភ្នាក់ងារព័ត៌មាន Fresh News ថវិកា១០ម៉ឺនរៀល
*ទី២៖ លោក សេង ពិសិដ្ឋ អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថវិកា៥ម៉ឺនរៀល
*ទី៣៖ លោក សួន ក្រែង អ្នកយកព័ត៌មានទូរទស្សន៍អនឡាញ កែវភ្នែក ថវិកា៥ម៉ឺនរៀល
*ទី៤៖ លោក ឈឿន ចាន់ អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ រាយការណ៍ពេលព្រឹក ថវិកា៤ម៉ឺនរៀល
*ទី៥៖ លោក ឈាង គង់នៅ អ្នកយកព័ត៌មានទូរទស្សន៍អនឡាញ អង្គភាព UMA ថវិកា៤ម៉ឺនរៀល
*ទី៦៖ លោក អឿង កូឡែន អ្នកយកព័ត៌មានទូរទស្សន៍ CNC ថវិកា៤ម៉ឺនរៀល
*ទី៧៖ លោក ញ៉ែម សុផល អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា ថវិកា៤ម៉ឺនរៀល
*ទី៨៖ លោក សួន លីណា អ្នកយកព័ត៌មានទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ថវិកា៥ម៉ឺនរៀល
*ទី៩៖ លោក ឯម ថន អ្នកយកព័ត៌មានទូរទស្សន៍ CNC ថវិកា៥ម៉ឺនរៀល
*ទី១០៖ លោក សៅ វណ្ឌី អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា ថវិកា៤ម៉ឺនរៀល
*ទី១១៖ លោក មាន រតនា អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថវិកា៥ម៉ឺនរៀល
*ទី១២៖ លោក សួន ពិសិទ្ធ អ្នកយកព័ត៌មានទូរទស្សន៍អាស៉ីអាគ្នេយ៍ ថវិកា៥ម៉ឺនរៀល
*ទី១៣៖ លោក ប៊ុន បញ្ញា ចាងហ្វាងកាសែតសហព័ន្ធប្រជាធិបតេយ្យ ថវិកា៣ម៉ឺនរៀល
*ទី១៤៖ លោក កូវ ប៊ុនហេង អ្នកយកព័ត៌មានកាសែតមេគង្គប៉ុស្តិ៍ ថវិកា៤ម៉ឺនរៀល
*ទី១៥៖ លោក ធៀម គឹមហ័រ អ្នកយកព័ត៌មានការសែតបន្ទាយស្រី ថវិកា២ម៉ឺនរៀល
*ទី១៦៖ លោក មាន សុវណ្ណារឹទ្ធ នាយកការផ្សាយគេហទំព័រ Narith News ថវិកា៤ម៉ឺនរៀល
*ទី១៧៖ លោក ណែម រ៉ាស៉ី អ្នកយកព័ត៌មានគេហទំព័រខ្មែរពិត ថវិកា៤ម៉ឺនរៀល
*ទី១៨៖ លោក ច័ន្ទ ដារុណ អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ CNC-CTN ថវិកា១០ម៉ឺនរៀល
*ទី១៩៖ លោក ប្រាក់ សុភាស់ អ្នកយកព័ត៌មានទូរទស្សន៍អនឡាញ ស្លឹករឹទ្ធ ថវិកា៤ម៉ឺនរៀល
*ទី២០៖ លោក គីម គឹមឡាយ អ្នកយកព័ត៌មានគេហទំព័រសៀមរាបប៉ុស្តិ៍ ថវិកា៥ម៉ឺនរៀល
*ទី២១៖ លោក មាន សុវណ្ណារ៉ា អ្នកយកព័ត៌ទូរទស្សន៍ MSGTV ថវិកា៤ម៉ឺនរៀល៕