Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន «វែលឃែរហ្វាម៉ា» ឧបត្ថម្ភថវិកា ២០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងការពារកូវីដ១៩

11-12-2020 12:38

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន «វែលឃែរហ្វាម៉ា» បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការប្រកាសជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន «វែលឃែរហ្វាម៉ា» បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីយកមកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕