(ភ្នំពេញ)៖ ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនី និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថតលោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ ក្រោមការប្រេីប្រាស់ឈ្មោះ ឈរ ផល្លី ហេីយក៏បានធ្វើការទំនាក់ទំនងទៅ Telegram មួយចំនួន ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល និងចេតនាមិនល្អ។
លោក លី ចាន់សុភក្តី សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់ Telegram មួយនេះដែលមានប្រើរូបថត និងឈ្មោះលោកផ្ទាល់ តាមប្រព័ន្ធ Telegram នេះ។
ក្នុងករណីនេះ លោកបាននិងកំពុងស្រាវជ្រាវ និងបានផ្តល់ដំណឹងដល់សមត្ថកិច្ចរួចរាល់ផងដែរ ក្នុងការស្វែងរកជនបង្ករមកទទួលខុសត្រូវចំពោះមុខច្បាប់អោយខានតែបាន៕