(ភ្នំពេញ)៖ អ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ បានទទួលស្គាល់ថា ខ្លួនពិតជាបានភ្លេចភ្លាំងមិនបានគោរពច្បាប់ចរាចរណ៍ បើកបរមិនបានពាក់ខ្សែក្រវ៉ាត់ និងសាទរផងដែរ ចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍របស់នគរបាលចរាចរណ៍ ព្រមទាំងលើកទឹកចិត្តឲ្យនគរបាលអនុវត្តន៍ច្បាប់បន្តទៀត តែត្រូវអនុវត្តដោយសមធម៌។
លោក រៀល ខេមរិន្ទ នៅយប់មិញនេះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផាកពិន័យរូបលោកប្រមាណ ២៥,០០០រៀល ដោយសារតែមិនបានពាក់ខ្សែក្រវ៉ាត់ នៅពេលបើកបរកាលពីយប់ថ្ងៃទី១៣ ខែកុម្ភ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ។ លោកតំណាងរាស្រ្ត បានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ បន្ទាប់ពីពួកគេបានឃើញវីដេអូឃ្លីប នៃការផាកពិន័យនោះ លោកតំណាងរាស្រ្តបានបង្ហាញសកម្មភាពហាក់មានភាពច្រង៉េងច្រង៉ាង និងចង់បង់ការផាកពិន័យមុនអ្នករងការផាកពិន័យដទៃទៀត។
លោក រៀល ខេមរិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា កាលពីយប់មិញនេះ លោកពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ ដោយសារតែលោកប្រញាប់ទៅធ្វើការងាររបស់លោក តែមិនបានប្រឆាំងការអនុវត្តន៍ច្បាប់របស់នគរបាលចរាចរណ៍នោះឡើយ។ លោក បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ពិតមែនកាលពីយប់មិញនេះ។ តែខ្ញុំមិនច្រង៉េងច្រង៉ាងប្រឆាំងការអនុវត្តន៍ច្បាប់របស់នគរបាលចរាចរណ៍នោះឡើយ ចំណុចដែលខ្ញុំសុំឲ្យនគរបាលចរាចរណ៍ផាកពិន័យ និងចេញវិក្ក័យបត្រឲ្យខ្ញុំមុននោះ ដោយសារតែខ្ញុំប្រញាប់ ហើយខ្ញុំក៏បានសុំប្រជាពលរដ្ឋ ដែលនៅទីនោះផងដែរ»។
ជាចុងក្រោយ លោក រៀល ខេមរិន្ទ បានលើកទឹកចិត្តដល់នគរបាលចរាចរណ៍ បន្តអនុវត្តការងាររបស់ខ្លួនទៅតាមច្បាប់ ដែលបានកំណត់ និងអនុវត្តដោយសមធម៌ ដោយមិនត្រូវប្រកាន់និន្នាការបក្សនយោបាយ ឬអ្នកធំ អ្នកតូចនោះឡើយ៕
ខាងក្រោមនេះ គឺជាវីដេអូលោក រៀល ខេមរិន្ទ បញ្ជាក់ជុំវិញរឿងផាកពិន័យ ចំពោះការល្មើសចរាចរណ៍របស់លោកកាលពីយប់មិញ៖
លោក រៀល ខេមរិន្ទ ទទួលស្គាល់ថា ខ្លួនល្មើសច្បាប់ចរាចរណ៍ និងសាទរច...លោក រៀល ខេមរិន្ទ ទទួលស្គាល់ថា ខ្លួនល្មើសច្បាប់ចរាចរណ៍ និងសាទរចំពោះការអនុវត្តន៍របស់សមត្ថកិច្ច(ភ្នំពេញ)៖ អ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ បានទទួលស្គាល់ថា ខ្លួនពិតជាបានភ្លេចភ្លាំងមិនបានគោរពច្បាប់ចរាចរណ៍ បើកបរមិនបានពាក់ខ្សែក្រវ៉ាត់ និងសាទរផងដែរ ចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍របស់នគរបាលចរាចរណ៍ ព្រមទាំងលើកទឹកចិត្តឲ្យនគរបាលអនុវត្តន៍ច្បាប់បន្តទៀត តែត្រូវអនុវត្តដោយសមធម៌។
Posted by Fresh News on Sunday, February 14, 2016