Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង បន្តទទួលបានអំណោយមួយចំនួនធំពីសប្បុរជន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

11-12-2020 11:54

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានទទួលអំណោយ និងថវិកាមួយចំនួនពីលោក ថោង ប៊ុនធឿន ម្ចាស់ឱសថស្ថានអរុណរះ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

លោក ម៉ែន វិបុល បានថ្លែងអំណរអរគុណចំពោះលោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួនផ្តល់ឱ្យរដ្ឋបាលខេត្ត សម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការ ផ្សព្វផ្សាយ អប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា អំណោយរួមមាន៖ អង្ករ ២តោន មី ២០កេស ត្រីខ ២០ឡូ ម៉ាស ២កេសស្មើនឹង ៥,០០០ម៉ាស អាល់កុល ៦០លីត្រ និងថវិកា១លានរៀល៕