(ព្រះសីហនុ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ បានរាយការណ៍មកថា នៅម៉ោង២៖៣០នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណីរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី មួយគ្រឿង បានបើកចូលចាក់សំរាម នៅទីលានចាក់សំរាម ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានក្រឡាប់ ប៉ះជាមួយសំរាមកំពុងឆេះ ក៏កើតអគ្គិភ័យឆេះរថយន្តដឹកសំរាមនោះតែម្តង។
ក្រោយកើតមានការឆេះរថយន្តនេះ គេឃើញរថយន្តពន្លត់អគ្គិភ័យ ក៏កំពុងចេញជួយបាញ់ទឹកពន្លត់ផងដែរ។ យ៉ាងណាគ្រោះថ្នាក់នេះ ពុំបណ្តាលឲ្យរងគ្រោះដល់ជីវិតមនុស្សឡើង៕