Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ បញ្ឈប់ដំណើរការប្រព័ន្ធគ្រប់គ្រង ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយជំនួសវិញនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (Video inside)

11-12-2020 08:13

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបញ្ឈប់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ដោយជំនួសមកវិញ នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System)។

សេចក្តីជូនដំណឹងរបស់ពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានបញ្ជាក់ថា ការដាក់ជំនួសវិញនូវប្រព័ន្ធដាក់លិខិតប្រកាសពន្ធនេះ គឺដើម្បីពង្រឹងការផ្តល់សេវា ជូនអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ ធានាបាននូវប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួល ឆាប់រហ័សក្នុងការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធ៕