អ្នកមានប្រាជ្ញាមិនសេពគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែធ្នូ៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣៤នាក់
10-12-2020 17:23
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី និងជួញដូរ១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩,៧៩៤ករណី ឃាត់មនុស្ស១៩,៩៨១នាក់ (ស្រី១២២៤នាក់)៕